1. ពត៌មានលម្អិត៖
- LXP SK-II គឺជាផលិតផលថែរក្សាស្បែកលំដាប់ខ្ពស់ឈានមុខគេក្នុងប្រទេសជប៉ុន ដោយសារមានសារធាតុ Pitera ផ្តាច់មុខ និងបច្ចេកវិទ្យាប្រឆាំងភាពចាស់ដ៏ល្អអឥតខ្ចោះ បានក្លាយជាជម្រើសរបស់អតិថិជនក្នុងការថែរក្សា ស្បែកអោយទន់ រលោង ស្បែកក្មេងជាងវ័យ។ - បន្តជោគជ័យពីផលិតផល SK-II Facial Treatment Essence, SK-II LXP Ultimate Perfecting Essence ដែលមានធាតុផ្សំ Pitera សំខាន់ រួមជាមួយនឹងរូបមន្តទំនើបបំផុតដើម្បីបង្កើតជាស្រទាប់ ស្តើងធ្វើអោយស្បែកទន់រលោង ខណៈពេលដែលនៅតែរក្សាសំណើមសម្រាប់ស្បែក ស្បែកភ្លឺថ្លា បានផ្ដល់សមណើមគ្រាប់គ្រាន់ ថែរក្សាស្បែកពេញមួយថ្ងៃ។ - ជាមួយនឹងអត្ថប្រយោជន៍ដ៏អស្ចារ្យដែលផលិតផលនេះនាំយកមក SK-II LXP Ultimate Perfecting Essence ត្រូវបានតារាសម្តែងល្បីៗជាច្រើននៅលើពិភពលោកពេញចិត្តប្រើប្រាស់។ លើសពីនេះ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត និងប្រណិតរបស់វា SK-II LXP Ultimate Perfecting Essence តែងតែទាក់ទាញការចាប់អារម្មណ៍ពីគ្រប់ៗគ្នា ហើយក៏រួមចំណែកក្នុងការលើកកំពស់អ្នកប្រើប្រាស់ផងដែរ។
2. អត្ថប្រយោជន៍របស់ផលិតផល SK-II LXP Ultimate Perfecting Essence:
- ផ្តល់សំណើមយ៉ាងជ្រៅ ជួយបង្រួមរន្ធរោម ធ្វើអោយស្បែកមានសំណើម និងទន់ រលោង។
- ពង្រឹងរចនាសម្ព័ន្ធស្បែកពីខាងក្នុងចេញមកក្រៅ ជួយស្តារស្បែកខូចដែលបណ្តាលមកពីផលប៉ះពាល់នៃពីកាំរស្មី UV បរិស្ថាន ឬអាយុ។ល។
- បង្កើនភាពយឺតនៃស្បែក កាត់បន្ថយភាពជ្រីវជ្រួញ យារធ្លាក់។
- កំណត់ការបង្កើត និងការអភិវឌ្ឍនៃសារធាតុ melanin ចិញ្ចឹមស្បែកអោយស្បែកស និងទន់រលោង។
3. SK-II LXP Ultimate Perfecting Essence Premium Essence គ្រឿងផ្សំ៖
– Pitera essence៖ តាមរយៈដំណើរការនៃការស្រាវជ្រាវជាង 300 ប្រភេទស្រា sake និងស្វែងរកប្រភេទដំបែ ( yeast ) ដែលមានកំហាប់នៃសារថាតុ Pitera ខ្ពស់បំផុត ដែលមានប្រភពដ៏សម្បូរនៃសារធាតុចិញ្ចឹមជាង 50 ប្រភេទ នៃ acid amin, vitamin, acid សរីរាង្គ និងសារធាតុរ៉ែ ដើម្បីជួយធ្វើនិយ័តកម្មសកម្មភាពរបស់ស្បែក ជួយគាំទ្រដល់ការស្តារស្បែកខូលឡើងវិញបានកាន់តែលឿន និងមានប្រសិទ្ធភាព។
- Centella asiatica Extract ( ចំរាញ់ពីក្រចៀកក្រាញ់ )៖ ចំរាញ់ពី Centella asiatica ត្រូវបានដាំដុះនៅក្នុងវាលភក់ត្រូពិច មានសារធាតុចិញ្ចឹម និងសារធាតុរ៉ែខ្ពស់ជាងធម្មតា។ ដំណើរការនៃការចម្រាញ់យក
សារធាតុចិញ្ចឹមនឹងទទួលបានភាពបរិសុទ្ធខ្ពស់ ដែលអាចជ្រាបចូលទៅក្នុងស្បែកបានយ៉ាងឆាប់រហ័ស និងជួយស្តារស្បែកខូចឡើងវិញបានយ៉ាងឆាប់រហ័ស ចិញ្ចឹមស្បែកឱ្យភ្លឺថ្លា និងរលោង ខណៈពេលផ្តល់សំណើមដល់ស្បែក
ដើម្បីរក្សាស្បែកឱ្យទន់ រលោង និងមានសុខភាពល្អ។

4. ការណែនាំសម្រាប់ការប្រើប្រាស់ SK-II LXP Ultimate Perfecting Essence
SK-II LXP Ultimate Perfecting Essence មានអត្ថប្រយោជន៍ជាច្រើនប្រើសម្រាប់ស្បែក។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃផលិតផលនេះ អ្នកប្រើប្រាស់គួរតែយល់អោយច្បាស់ពីរបៀបប្រើប្រាស់វា។ ប្រើរៀងរាល់ព្រឹក
និងល្ងាច បន្ទាប់ពីជំហានលាងសម្អាតមុខរួច៖
- ជំហានទី១៖ ដាក់ 2 - 3 ដំណក់ Essence លើបាតដៃ រួចម៉ាស្សាថ្នមៗបាតដៃរបស់អ្នក។
- ជំហានទី២៖ រួចយកបាតដៃម៉ាស្សាថ្នមៗលើផ្ទៃមុខ ដោយប្រើម្រាមដៃម៉ាស្សាពីខាងក្នុងចេញមកក្រៅ ពីក្រោមឡើងទៅលើ។
- ជំហានទី៣៖ លាបតំបន់ក្រោមចង្កា ថ្គាម និងតំបន់កផងដែរ។